Slider

Social Responsibility

The Contributions

Our Activities

Corporate Social Responsibility
Making a difference for Cambodia, our commitment is making social responsibility!


អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនសូគីមុិច អុិនវេសមេន គ្រុប បរិច្ចាគថវិកាចំនួន ១លានដុល្លារ ដើម្បីរួមចំណែកទិញវ៉ាក់សាំងកូវីដ-១៩

ក្នុងឆ្នាំ២០២០ នេះ អាជីវកម្ម បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសផ្នែកសេវាកម្មបដិសណ្ឋារកិច្ច។ ទោះបីក្នុងកាល: ទេស:ណាក៏ដោយ អ្នកឧកញ៉ា សុខ គង់ តែងព្យាយាមអស់ពីលទ្ធភាពក្នុងការចួលរួមចំណែក យ៉ាងសកម្មជាមួយនឹងរាជរដ្ឋាភិបាលក្នុងកិច្ចការសង្គមកិច្ច ដែលជាក់ស្តែងក្នុងឆ្នាំ២០២០ អ្នកឧកញ៉ាបានរួមចំណែក៖

- ឧបត្ថម្ភការចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធតាមព្រំដែន ថ្ងៃចូលឆ្នាំខ្មែរ ចំនួន ១០ មុឺន ដុល្លារ
- ឧបត្ថម្ភយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ចំនួន ១០ មុឺនដុល្លារ
- ឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ខួបលើកទី១៥៧ ចំនួន ១៥ មុឺនដុល្លារ
- ឧបត្ថម្ភដល់ការសាងសង់អគារថ្មីនៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំនួន ៣ លានដុល្លារ
- ឧបត្ថម្ភសាងសង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះៗ ចំនួន ១០ មុឺន ដុល្លារ
- ឧបត្ថម្ភគ្រោះទឹកជំនន់ ចំនួន ១០ មុឺនដុល្លារ ។