ដេីម្បីរំលឹកដល់គំរូវីរភាពរបស់ វីរយុទ្ធជន-យុទ្ធនារី, អ្នកឧកញ៉ា បណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុន សូគីមិុច អិុនវេសមេនគ្រុប បានចូលរួមជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភថវិការក្នុងការជួយសាងសង់ផ្ទះចំនួន២០ខ្នង ជូនដល់អតីតយុទ្ធជនកម្ពុជា ដែលមានជាទឹកប្រាក់សរុបចំនួន ៨០,០០០ ដុល្លាសហរដ្ឋអាមេរិក។