Slider

Social Responsibility

The Contributions

Our Activities

Corporate Social Responsibility
Making a difference for Cambodia, our commitment is making social responsibility!


រាជធានីភ្នំពេញ, កម្ពុជា ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប មានមោទនភាពយ៉ាងក្រៃលែង ដែលបានចូលរួមបរិច្ចាគនូវថវិកា ចំនួន ៣ លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់ការសាងសង់ និងពង្រីកបន្ថែមនូវហេដ្ឋារចនាសម័្ពន្ធមន្ទីរពេទ្យកាល់ម៉ែត្រ រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និង សម្តេចតេជោ ហ៊ុន សែន នាយកមន្រ្តី នៅក្នុងបេសកកម្មដ៍ឧត្តុង្គឧត្តមរបស់លោក ដើម្បីលើកកំពស់នូវសុខមាលភាពប្រជាជនកម្ពុជា ឲ្យកាន់តែល្អប្រសើរ។

អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប តែងតែមានជំនឿជឿជាក់យ៉ាងមត់មាំថា ពលរដ្ឋសុខភាពល្អ ទើបអាចនាំប្រទេសជាតិទាំងមូលឆ្ពោះទៅកាន់វិបុលភាពបាន។ ការចូលរួមវិភាគទានខាងលើនេះ គឺបង្ហាញពីការបន្តនូវជំនឿជឿជាក់របស់ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន ក្នុងការជួយលើកកំពស់នូវសុខមាលភាពប្រជាជនកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀត បន្ទាប់ពីលោកបានបើកដំំណើរការមន្ទីរពេទ្យជោរៃ-ភ្នំពេញ នៅពីឆ្នាំ២០១៤ មកហើយនោះ។

មន្ទីរពេទ្យកាល់ម៉ែត នៅរាជធានីភ្នំពេញ កំពុងខិតខំពង្រីកនូវសេវាកម្មរបស់ខ្លួនថែមទៀត តាមរយៈការសាងសង់នូវអគារថ្មីៗ និងបំពាក់នូវឧបករណ៍បច្ចេកវិទ្យាវេជ្ជសាស្រ្តនានា ដែលមានលក្ខណៈទំនើបទាន់សម័យចុងក្រោយបំផុត ដើម្បីធ្វើឱ្យស្តង់ដារគុណភាពនៃការថែទាំសុខភាពនៅកម្ពុជា កាន់តែល្អប្រសើរ។

ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ នៅតែមានមោទនភាពក្នុងការបន្តជាផ្នែកមួយនៃប្រវត្តិសាស្ត្រកម្ពុជា នៅក្នុងការជួយបរិច្ចាគវិភាគទាន ដើម្បីបុព្វហេតុដ៏ថ្លៃថ្លានេះ។

ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប មានអាជីវកម្មក្នុងវិស័យប្រេងឥន្ធនៈ បដិសណ្ឋារកិច្ច អភិវឌ្ឍអចលនៈទ្រព្យ រោងចក្រកាត់ដេរ កសិកម្ម រោងចក្រផលិតទឹកបរិសុទ្ធ និងវិស័យសុខាភិបាល។ ក្រុមហ៊ុនសូគីម៉ិច ប្តេជ្ញាខិតខំបន្តទៅមុខទៀត ដើម្បីធានានូវការរីកចម្រើនប្រកបដោយចីរភាពដើម្បីជាប្រយោជន៍ដល់អនាគតប្រទេសកម្ពុជា។

Phnom Penh, Cambodia 13.5.2020- Sokimex Investment Group proudly announces a contribution of $3,000,000.00USD to Calmette Hospital Phnom Penh for its expansion project to Support the Royal Government of Cambodia and Prime Minister Samdech Techo Hun Sen, in his excellency’s mission to improve healthcare for the people of Cambodia.

Sokimex Investment Group Chairman Neak Oknha Sok Kong strongly believes that a healthy population leads to better prosperity for the entire country. This contribution continues a pattern of Group Chairman Neak Oknha Sok Kong’s strong belief in better healthcare for Cambodia when he opened the Cho Ray Hospital Phnom Penh back in 2014.

Calmette Hospital Phnom Penh is expanding services by constructing a new medical tower and acquiring the latest medical technology in devices and equipment to further the quality standard of healthcare in Cambodia.
Established in 1990, Sokimex Investment Group continues to be proud of a continued part of Cambodian history in donating to such a worthy cause. Sokimex Investment Group is active in the fields of Petroleum, Hospitality Resorts, Real Estate Development, Garment Manufacturing, industrialized sustainable agriculture, Premium drinking water and Health Care. Sokimex is dedicated to sustainable growth that will benefit Cambodian’s future.