- ទំព័រដំបូង
- មណ្ឌលព័ត៌មាន
- ព័ត៌មាន
- Pastry And Dessert Demonstration With French Pastry Chef Gregory Soulavie
កម្មវិធីបង្ហាញស្នាដៃធ្វើនំនិងបង្អែមដោយចុងភៅធ្វើនំជនជាតិបារាំងលោកហ្គេ្រហ្កូរី សូឡាវី
កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ នៅ រមណីយដ្ឋានឋានសួគ៌បូកគោមានកម្មវិធីបង្ហាញស្នាដៃសិល្បៈក្នុងការធ្វើនំនិងបង្អែមបែបទំនើបរបស់ប្រទេសបារាំងជូនដល់ចុងភៅធ្វើនំរបស់ក្រុមហ៊ុនសុខាអូតែល។ នេះគឺជាកម្មវិធីដ៏គួរឲ្យចាប់អារម្មណ៍មួយដែលត្រូវបានបង្ហាញដោយលោកហ្រ្គេហ្កូរី សូឡាវី ជាចុងភៅធ្វើនំដ៏ជំនាញជនជាតិបារាំងប្រចាំនៅប្រទេសជប៉ុន។
ការបង្ហាញស្នាដៃនេះ ត្រូវបានផ្តួចផ្តើមឡើងដោយសណ្ឋាគារនិងរមណីយដ្ឋានសុខា ក្នុងគោលបំណងបង្កើនការយល់ដឹងនិងសមត្ថភាពរបស់ចុងភៅធ្វើនំទាំងអស់របស់សុខាឲ្យកាន់តែខ្ពស់និងមានកម្រិតអន្តរជាតិ។
លោកហ្គេ្រហ្កូរី សូឡាវី បានបញ្ចប់ការសិក្សាពីសាលាធ្វើម្ហូបដ៏ល្បីឈ្មោះប្រចាំប្រទេសបារាំងដែលមានឈ្មោះថា វិទ្យាស្ថានInstitut National de la Boulangerie Pâtisserie ។ គាត់មានបទពិសោធក្នុងអាជីពនេះជាង២០ឆ្នាំ និងបច្ចុប្បន្នរស់នៅទីក្រុងណាហ្កូយ៉ា ប្រទេសជប៉ុន។ នេះគឺជាដំណើរលើកដំបូងរបស់គាត់មកកាន់ប្រទេសកម្ពុជានិងក្នុងនាមជាអ្នកធ្វើការបង្ហាញថ្វីដៃធ្វើនំ ហើយគាត់មានក្តីសោមនស្សរីករាយជាខ្លាំងដែលបានចែករំលែកបទពិសោធរបស់គាត់ជាមួយនឹងចុងភៅរបស់សណ្ឋាគារនិងរមណីយដ្ឋានសុខានៅរមណីយដ្ឋានឋានសួគ៌បូកគោ។
ក្រុមចុងភៅធ្វើនំសណ្ឋាគារនិងរមណីយដ្ឋានសុខា មានក្តីរំភើបរីករាយជាខ្លាំងដែលបានចូលរួមក្នុងការបង្ហាញរបស់លោក សូឡាវី ដោយគាត់បានចែករំលែកនូវបទពិសោធ និងបចេ្ចកទេសជាច្រើនអំពីការធ្វើនំនិងបង្អែម។ លោកស៊ីលវ៉ា រ៉ាវីនដ្រា ដែលជាប្រធានចុងភៅធ្វើនំរបស់ក្រុមហ៊ុនសុខា បានមានប្រសាសន៍ថា«យើងនឹងអញ្ជើញចុងភៅមានបទពិសោធពីបរទេសដទៃទៀតឲ្យមកធ្វើការនៅសណ្ឋាគារនិងរមណីយដ្ឋានសុខា ដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវនំនិងបង្អែមដែលឈ្ងុយឆ្ងាញ់»។
រូបភាព







