- ទំព័រដំបូង
- ការទស្សនានិងការកម្សាន្ត
- ក្លឹបកុមារ ក្លៅណាញ
ក្លឹបកុមារ ក្លៅណាញ
នៅរមណីយដ្ឋាន ឋានសួគ៌បូកគោ កុមារអាចរីករាយកម្សាន្តនៅ ក្លឹបកុមារក្លៅណាញ ដែលមានកន្លែងលេងកម្សាន្តធំទូលាយបំពាក់ដោយឧបករណ៍ទំនើបទាន់សម័យនិងប្រកបដោយសុវត្ថិភាព។ លោកអ្នកអាចរីករាយជាមួយនឹងកូនៗ ឬទុកឲ្យគេស្វែងរកភាពរីករាយដោយខ្លួនឯងនៅទីនេះ។ សូមអញ្ជើញមកកាន់ ក្លឹបកុមារ ក្លៅណាញ ដើម្បីភាពរីករាយដែលមិនអាចបំភ្លេចបាន!
- បណ្ណាល័យ
- ប្រមូលផ្តុំនូវសៀវភៅកុមារ ខ្សែភាពយន្តសម្រាប់កុមារ និងសម្ភារៈក្មេងលេងជាច្រើនប្រភេទ ដែលផ្តល់ឲ្យកូនៗរបស់អ្នករីករាយគ្រប់ពេលវេលាពេលស្ថិតនៅទីនេះ។
- សកម្មភាពកីឡាផ្សេងៗ
- ក្លៅណាញ ផ្តល់ជូននូវហ្គេមកម្សាន្តនិងអប់រំជាច្រើនប្រភេទ មានចាប់តាំងពីបាល់លេងតូចៗរហូតដល់ហ្គេមកម្សាន្តដែលបញ្ចេញកម្លាំងកាយ ដែលជួយជំរុញដល់ការសាងភាពជឿជាក់និងជំនាញដល់កុមារ។ ហ្គេមកម្សាន្តទាំងឡាយនៅទីនេះ នឹងនាំមកនូវភាពរីករាយមិនចេះនឿយហត់សម្រាប់កូនៗរបស់អ្នក។
- អាហារដ្ឋាន
- បន្ទាប់ពីចំណាយពេលវេលានិងកម្លាំងកាយជាមួយនឹងហ្គេមកម្សាន្តនានា ប្អូនៗកុមារអាចរីករាយជាមួយនឹងអាហារសំណព្វចិត្តដ៏ឈ្ងុយឆ្ងាញ់របស់ពួកគេមានដូចជាស្លាបមាន់ ដំឡូងបារាំងបំពង ភេសជ្ជៈ និងការេ៉ម នៅអាហារដ្ឋានក្លៅណាញ។
រូបភាព ក្លឹបកុមារ ក្លៅណាញ






