- ទំព័រដំបូង
 - បន្ទប់
 
បន្ទប់
រមណីយដ្ឋានសុខាឋានសួគ៌ មានបន្ទប់ចំនួន418 បន្ទប់ រៀបចំតុបតែងឡើងតាមរចនាបថខ្មែរទំនើប និងបំពាក់ដោយសម្ភារៈទាន់សម័យ ប្រកបដោយផាសុកភាពនិងបរិយាកាសមនោរម្យ ព្រមទាំងបម្រើជូននូវសេវាកម្មបទដ្ឋានពិភពលោក។ បន្ទប់នីមួយៗបំពាក់ដោយប្រព័ន្ធខ្យល់ចេញចូលធម្មជាតិ អីុនធើណេត ទូរទស្សន៍ផ្កាយរណប ខ្សែទូរស័ព្ទឆ្លងប្រទេស ទូទឹកកក បរិក្ខារតែនិងកាហ្វេ និងទូដែកសុវត្ថិភាព។
| ប្រភេទបន្ទប់ | ចំនួនបន្ទប់ | ទំហំ(ម.2 ) | ទីតាំង | 
|---|---|---|---|
| បន្ទប់ចំប៉ី | 374 | 26 | ជាន់ទី1 ដល់ទី3 | 
| បន្ទប់រំដួលស្វីត | 38 | 57 | ជាន់ទី3 | 
| បន្ទប់យីហ៊ុបវីឡាស្វីត | 6 | 283 | ជាន់ទី2និងទី3 | 
- លក្ខណៈពិសេសនៃបន្ទប់
 - 
        
- ប្រព័ន្ធអិុនធើណិត
 - ទូរទស្សន៌ផ្កាយរណប
 - បរិក្ខារតែនិងកាហ្វេ
 - ម៉ាស៊ីនផ្លុំសក់ (មានតែក្នុងបន្ទប់ស្វីត)
 - ទូទឹកកក
 - ទូដែកសុវត្ថិភាព
 - រ៉ូបបន្ទប់ទឹកនិងស្បែកជើង
 - បន្ទប់ទឹកមានអាងងូតទឹក និងផ្កាឈូក
 - ទូរស័ព្ទ2ខ្សែ(ក្នុងបន្ទប់និងបន្ទប់ទឹក)
 
 
- សេវាកម្មសម្រាប់ភ្ញៀវ
 - 
        
- ការបម្រើអាហារក្នុងបន្ទប់24ម៉ោង
 - សេវាកម្មរថយន្តលីម៉ូស្ស៊ីន
 - សេវាកម្មបោកគក់និងបោកស្ងួត
 - សេវាកម្មផ្នែកខាងក្នុងសណ្ឋាគារ
 - សេវាកម្មទាក់ទងនឹងសុខភាព(24ម៉ោង)
 
 
