- ទំព័រដំបូង
- Did You Know
- Religious Belief
- ជំនឿ / សាសនា
- 
    	វត្តសំពៅប្រាំ” ត្រូវបានដាក់ឈ្មោះទៅតាមថ្មដែលដុះឡើងមកនៅពីមុខមានរាងដូចជាសំពៅប្រាំតម្រៀបគ្នា។ អ្នកនឹងបានស្តាប់ប្រវត្តិរឿងនិទានទាក់ទងនឹងថ្មនេះពីមគ្គុទេសក៌របស់យើង។វត្តសំពៅប្រាំ ត្រូវបានសាងសង់ឡើងនាឆ្នាំ១៩២៤ដោយព្រះបាទមុនីវង្ស។ នៅខាងក្រោយព្រះវិហារ អ្នកនឹងបានឃើញទេសភាពព្រៃព្រឹក្សាពណ៌ខៀវស្រងាត់នៅលើដងភ្នំ និងផ្ទៃសមុទ្រធំល្វឹងល្វើយឆ្ងាយសន្លឹម អមដោយផ្ទាំងពពកដេរដាសគួរជាទីគយគន់ពេកក្រៃ។ - តើអ្នកដឹងទេ?
-     	
	        - វត្តសំពៅប្រាំ គឺជាវត្តដ៏ចំណាស់មួយដែលមានទីតាំងខ្ពស់ជាងគេនៅក្នុងប្រទេសដោយស្ថិតលើកំពូលភ្នំកម្ពស់1075ម៉ែត្រ។
         
 
- 
    	ព្រះវិហារកាតូលិកចាស់ ត្រូវបានសាងសង់ឡើងដោយជនជាតិបារាំងនៅដើមឆ្នាំ1920 ដែលជាផ្នែកមួយនៃការសាងសង់បុរីលម្ហែលើភ្នំបូកគោ។ ព្រះវិហារនេះនៅរក្សាបានទ្រង់ទ្រាយដើម និងមានសភាពរឹងមាំ។ នៅខាងក្រោយព្រះវិហារ មានទួលមួយដែលជាកន្លែងគយគន់ថ្ងៃលិចដ៏លន្លង់លន្លោចនិងស្រស់ស្អាតជាងគេនៅលើភ្នំបូកគោ។ - តើអ្នកដឹងទេ?
-     	
	        - ប្រសិនបើប្រៀបធៀបជាមួយនឹងព្រះវិហារកាតូលិកចាស់ៗដែលបន្សល់ទុកពីសម័យបារាំង ព្រះវិហារចាស់នៅលើភ្នំបូកគោបានរក្សាទម្រង់រូបរាងបានល្អជាងគេ និងជាទីកន្លែងដ៏ប្រពៃសម្រាប់ពិធីមង្គលបែបគ្រីស្តសាសនា។
- ព្រះវិហារកាតូលិកចាស់ គឺជាទីកន្លែងដ៏ពេញនិយមមួយសម្រាប់ការថតរូបមុនអាពាហ៍ពិពាហ៍ និងទស្សនាថ្ងៃរៀបលិចដ៏រ៉ូមែនទិក។
         
 
- 
    	បដិមាលោកយាយម៉ៅ មានកម្ពស់29 ម៉ែត្រ ត្រូវបានសាងសង់ឡើងនៅឆ្នាំ 2010 ស្ថិតក្នុងឥរិយាបថអង្គុយសមាធិបែរព្រះភក្រ្តសម្លឹងទៅកាន់ផ្ទៃសមុទ្រ។ បដិមាលោកយាយម៉ៅដ៏ធំសម្បើមដែលមានអាសនៈលើភ្នំបូកគោនេះ គឺជាបូជនីយដ្ឋានថ្មីមួយរបស់ប្រជាជនខ្មែរដែលគោរពជឿជាក់លើព្រលឹងដែលថែរក្សាអ្នកដំណើរទាំងឡាយឲ្យមានសេចក្តីសុខនិងសុវត្ថិភាព។ - តើអ្នកដឹងទេ?
-     	
	        - បដិមាលោកយាយម៉ៅនៅលើភ្នំបូកគោគឺជាបដិមាយាយម៉ៅដែលធំនិងខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា។
         
 
- 
    	ឧទ្យានជាតិភ្នំបូកគោ មានលក្ខណៈពិសេសដាច់ដោយឡែកដែលកម្ររកគូប្រដូចបានសម្រាប់ការកម្សាន្តទាំងផ្នែកផ្លូវកាយនិងផ្លូវចិត្ត។ នៅមិនឆ្ងាយពីរមណីយដ្ឋាន ឋានសួគ៌បូកគោ មានទីតាំងសមាធិដ៏ស្ងប់សុខនិងស័ក្តិសិទ្ធិជាច្រើនដែលកំពុងរង់ចាំលោកអ្នក មកសម្រាកបន្ធូរអារម្មណ៍ ស្វែងរកពេលវេលាស្ងប់សុខសម្រាប់ផ្លូវចិត្ត កែសម្រួលអារម្មណ៍ឲ្យស្រស់ថ្លា និងរក្សារាងកាយនិងទឹកចិត្តឲ្យមានថាមពលរឹងមាំបានផងដែរ។ - តើអ្នកដឹងទេ?
-     	
	        - ភ្នំបូកគោត្រូវបានចាត់ទុកថាជាតំបន់សមាធិដ៏ស័ក្តិសិទ្ធិមួយក្នុងប្រទេស។ កន្លែងដែលពេញនិយមជាងគេគឺស្ថិតនៅក្នុងតំបន់វាលស្រែ500និងប្រវាំងកូន។ 
	            
 សម្រាប់ព័ត័មានអំពីសេវាកម្មសមាធិ សូមទាក់ទងទៅកាន់បញ្ជរការកម្សាន្តលេខទូរស័ព្ទ +855 97 927 6666
         
- ភ្នំបូកគោត្រូវបានចាត់ទុកថាជាតំបន់សមាធិដ៏ស័ក្តិសិទ្ធិមួយក្នុងប្រទេស។ កន្លែងដែលពេញនិយមជាងគេគឺស្ថិតនៅក្នុងតំបន់វាលស្រែ500និងប្រវាំងកូន។ 
	            
 


 
					
					 
	
					 
					 
					 
								
						 
															
																
					                 
    	 
                             
                            



