ដំណើរទៅកាន់ភ្នំបូកគោ៖ កន្លែងសម្រាកលំហែដ៏ល្អឥតខ្ចោះសំរាប់គូស្នេហ៍ ភ្ញៀវទេសចរណ៍ និងមិត្តភកិ្ត!

ត្រៀមខ្លួនសម្រាកកាយពីជិវិតទីក្រុងដ៏មមាញឹកហើយឬនៅ?
ភ្នំបូកគោដែលស្ថិតនៅក្នុងប្រទេសកម្ពុជាគឺជាកន្លែងកម្សាន្តលំហែដ៏ល្អបំផុតសម្រាប់គូស្នេហ៍ ភ្ញៀវទេសចរណ៍ និងមិត្តភកិ្ត ដែលស្វែងរកបរិយាកាសធម្មជាតិ និងការផ្សងព្រេង។

ខាងក្រោមនេះគឺជាមូលហេតុដែលអ្នកគួរដឹងនិងត្រៀមខ្លួនដើម្បីធ្វើដំណើរទៅកានកន្លែងទេសចរណ៍ដ៏គួអោយទាក់ទាញមួយនេះ៖

១. ព្រះវិហារកាតូលិតចាស់ ៖ ដំណើរឆ្ពោះទៅកាន់កន្លែងប្រវត្តិសាស្ត្រ

គយគន់តាមដងផ្លូវចុះអ័ព្ទ ដើម្បីឡើងទៅកាន់វិហារកាតូលិកចាស់ដ៏អស្ចារ្យដែលមានសំណងស្ថាបត្យកម្មបែប Gothic និងប្រវត្តិសាស្ត្រដ៏ល្បីល្បាញដែលធ្វើអោយកន្លែងទេសចរណ៍មួយនេះមានអ្នកទសនាយ៉ាងច្រើនក្នុងប្រវត្តិសាស្ត្រ។ កុំភ្លេចកាមេរ៉ារបស់អ្នក - ផ្តិតយកទេសភាពដ៏ស្រស់ត្រកាល!

២. វត្តសំពៅប្រាំ ៖ គយគន់ទេសភាពសម្រស់ធម្មជាតិ

គយគន់ទេសភាពសម្រស់ធម្មជាតិនៃវត្តសំពៅប្រាំដែលជាប្រាសាទពុទ្ធសាសនាសាងសង់នៅលើច្រាំថ្មចោទ។ ទិដ្ឋភាពដ៏អស្ចារ្យនៃភ្នំ និងសមុទ្របានបង្កើតបរិយាកាសដ័ស្ងប់ស្ងាត់។ ជាកន្លែងដ៏ល្អបំផុតសម្រាប់ធ្វើសមាធិផ្សាភ្ជាប់ជាមួយធម្មជាតិ និងស្វែងរកសេចក្តីស្ងប់ក្នុងចិត្ត។

៣. ក្ខោងទ្វារមេឃ ៖ ទ្វារភ្ជាប់ផែនដីនិងទេវតា

ធ្វើដំណើរទៅកាន់ក្លោងទ្វារមេឃ ដែលត្រូវបានគេជឿថាឆ្លងទ្វារនេះដើម្បីផុតគ្រោះ និងទុកសោកផងដែរ។ គូស្នេហ៍អាចចែករំលែកស្នាមថើបក្រោមមេឃ រី៊ឯមិត្តភក្តិអាចចង់ចាំពេលវេលាដ៏មានន័យជារៀងរហូត។ យ៉ាងណាមិញ ការដើរកាត់តាមច្រក់ទ្វារជានិមិត្តរូបនៃការឆ្លងផុតទុក្ខកង្វល់ទាំងឡាយ ដើម្បីបង្កើតនៅការចងចាំល្អៗ ព្រមទាំងក្តីស្រឡាញ់។

៤. ទឹកជ្រោះពពកវិល ៖ ធម្មជាតិដ៏ស្រស់ត្រកាល

អ្នកស្រឡាញ់ធម្មជាតិអាចរីករាយជាមួយទឹកជ្រោះពពកវិល ស្តាប់សំលេងទឹកជ្រោះធ្លាក់ចុះប្រៀបដូចជាចង្វាក់តន្ត្រីប្រគុំឡើងដោយធម្មជាតិ។ រីករាយការដើរកម្សាន្តដើម្បីបំបាត់ភាពតាន់តឹងរបស់អ្នក។

៥. ដំណើរផ្សងព្រេងជាច្រើនទៀតកំពុងរងចាំ៖ រុករក ស្វែងយល់ ធ្វើម្តងទៀត!

ភ្នំបូកគោជាជម្រើសល្អសម្រាប់អ្នកផ្សងព្រេងគ្រប់ៗរូប។ ដើរលេងតាមដងផ្លូវដ៏ខៀវស្រងាត់រកមើលសត្វព្រៃ ឬផ្តិតយករូបភាពស្រស់ស្អាតនៃធម្មជាតិដោយប្រើកាមេរ៉ារបស់អ្នក។ គ្រប់ពេលវេលាដែលនៅទីនេះ គឺជាការផ្សងព្រេងថ្មីជានិច្ចសម្រាប់អ្នកធ្វើដំណើរ។

ឨបក្រសោបអារម្មណ័៖ ក្តីស្រឡាញ់ ភាពរំភើប និងទំនាក់ទំនង

សម្លឹងមើលមនុស្សជាទីស្រឡាញ់របស់អ្នក បង្កើនទំនាក់ទំនងជាមួយមិត្តភក្តិ ឬចែករំលែករឿងរាវផ្សេងៗ អមដោយភ្នក់ភ្លើងជំរុំជាមួយគ្រួសារជាទីស្រឡាញ់។ ភ្នំបូកគោផ្តល់នូវក្តីស្រឡាញ់ ភាពរំភើប និងទំនាក់ទំនងយ៉ាងជិតស្និតដែលធ្វើអោយដំណើរកម្សាន្តនេះនឹងក្លាយជាការចងចាំដ៏មានតម្លៃបំផុត។

កុំរងចាំទៀតអី! ដំណើរផ្សងព្រេងក៏អស្ចារ្យរបស់អ្នកកំពុងរងចាំនៅភ្នំបូកគោ។

ចាប់ផ្តើមដំណើរកម្សាន្តដែលមិនអាចបំភ្លេចបាននេះក្នុងតម្លៃពិសេសបំផុត! ប្រមូសិនចុងឆ្នាំរបស់យើងបាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ដោយផ្តល់ជូនការស្នាក់នៅដ៏កក់ក្តៅ រួមជាមួយនឹងអារហារពេលព្រឹកសម្រាប់មនុស្សពីរនាក់ក្នុងតម្លៃត្រឹមតែ $30 ក្នុងមួយយប់តែប៉ុណ្ណោះ។

សម្រាប់ការកក់ សូមទំនាក់ទំនង៖

ទូរស័ព្ទ៖ ០៨៨ ៣៣៥ ៥៦០៨ ឬ ០៨៨ ៣៣៥ ៥៥៣៥