Slider

ក្រសួងចំនួនបីរួមគ្នាបង្កើតមហាព្រឹត្តិការណ៍«បរិស្ថានដើម្បីអនាគតយើង»នៅលើភ្នំបូកគោ


24 December 2017




ភ្នំពេញ៖ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនឹងរួមគ្នាបង្កើតមហាព្រឹត្តិការណ៍«បរិស្ថានដើម្បីអនាគតយើង»នៅលើភ្នំបូកគោដើម្បីទាក់ទាញភ្ញៀវទេសចរនិងការពារបរិស្ថានឲ្យកាន់តែប្រសើរឡើងថែមទៀត។

ឯ.ឧ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថាមហាព្រឹត្តិការណ៍«បរិស្ថានដើម្បីអនាគតយើង»នេះមានរៀបចំកម្មវិធីជាច្រើនរួមមានការប្រគុំតន្រ្តី ការតាំងពិព័រណ៌ស្តីពីបរិស្ថាន និងគំនិតឆ្នៃប្រឌិតពីសំណល់ ល្បែងសំណួរចំលើយស្តីពីទេសចរណ៍និងបរិស្ថានព្រមទាំងការសំដែងនូវទស្សនីយភាពសិល្បៈផងដែរ។

ឯ.ឧបានលើកឡើងនៅក្នុងសេចក្តីជួនដំណឹងមួយកាលពីថ្ងៃទី១៩ធ្នូឲ្យដឹងថាការរៀបចំមហាព្រឹត្តិការ ណ៍ដែលមានសហការជាមួយអាជ្ញាធរខេត្ត ក្រុមហ៊ុនសុខាអូតែល ផ្នែកឯកជននិងស្ថាប័នពាក់ព័ន្ធធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមបម្រើការកំសាន្តសប្បាយឲ្យកាន់តែសម្បូរណ៍បែបជួនដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅតំបន់ឆ្នេរដែលជាតារារៈនាទិសនារតីជាពិសេសបង្ហាញពីសុខសន្តិភាពពេញលេញនិងការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា។

ចំណែកលោក ជុំ ហួត ប្រធានសមាគមយុវជនការពារសង្គមនិងបរិស្ថានបានប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី២២ធ្នូនេះដោយបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងចំពោះការរៀបចំព្រឹត្តិការណ៍នេះព្រោះថាមិនត្រឹមតែធ្វើឲ្យប្រជាពលរដ្ឋក៏ដូចជាយុវជនទទួលបានការកំសាន្តសប្បាយប៉ុណ្ណោះទេថែមទាំងជួយផ្សព្វផ្សាយស្តីពីបរិស្ថានដល់ពួកគាត់ឲ្យបានយល់ដឹងចូលរួមការពារនិងថែរក្សាបរិស្ថានថែមទៀតផង។

តែយ៉ាងណាក៏ដោយ លោក ជុំ ហួត បានស្នើដល់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងបរិស្ថានគួរតែរៀបចំព្រឹត្តិការណ៍របៀបនេះឲ្យបានច្រើននិងញឹកញាប់បន្ថែមទៀត ដាក់បញ្ចូលបញ្ហាបរិស្ថាននេះទៅក្នុងកម្មវិធីសិក្សាចាប់ពីថ្នាក់បឋមរហូតដល់សាកលវិទ្យាល័យ បង្កើនការផ្សព្វផ្សាយស្តីពីបរិស្ថាននៅតាមតំបន់អភិរក្សបរិស្ថាននានានិងបង្កើតវេទិកាសាធារណៈឲ្យបានច្រើននៅទូទាំងប្រទេសព្រមទាំងបង្កើតក្រុមការងារយុវជនចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនិងយុវជនដើម្បីឲ្យពួកគេចូលរួមការពារអភិរក្សនិងថែរក្សាបរិស្ថានឲ្យបានគង់វង្ស។

គួរបញ្ជាក់ថាមហាព្រឹត្តិការណ៍«បរិស្ថានដើម្បីអនាគតយើង»ធ្វើឡើងក្រោមប្រធានបទ«តោះទៅរាំនៅបូកគោ»មានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៧នៅឧទ្យានជាតិព្រះមុនីវង្សបូកគោខេត្តកំពត៕អត្ថបទ យ៉ែម សុជាតា



About Thansur Sokha Hotel

Is the first and only highland resort in the Mekong Sub-Region amid the pristine jungle wilderness and pleasant cool weather with beautifully landscaped hill on the Bokor Mountain, Kingdom of Cambodia. The resort is 1,075 meters high above sea level and 45 minutes drive from Kampot town or 170 minutes away from Phnom Penh.

Thansur Bokor Highland Resort offers rooms and suites with modern Khmer art and equipped with latest amenities. All guestrooms are comfortable served with world-class service.


For more information, please visit www.sokhahotels.com/kampot
For Media Enquiries, Please contact

Ms. Samrith Bunnich, Marketing Manager
Email: nickie.samrith@sokhahotels.com
Facebook : https://www.facebook.com/ThansurSokhaHotel/